សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ G7 ជិតសម្រេចបានប្រាក់កម្ចី ៥០ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន (Video inside)
(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោកស្រី Janet Yellen បានឱ្យដឹងថា ក្រុមប្រទេស G7 និងសម្ព័ន្ធមិត្តសហភាពអឺរ៉ុប (EU) ខិតតែជិតទៅរកការសម្រេចបាននូវកម្ចីចំនួន ៥០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ដែលយកពីទ្រព្យសម្បត្តិរបស់រុស្ស៉ី ដែលត្រូវបានបង្កក ហើយអាមេរិកអាចរួមចំណែក ក្នុងកម្ចីនោះប្រហែល ២០ពាន់លានដុល្លារ។