រថយន្ត MG RX5 Sport ស៊េរីឆ្នាំ2025 មានតម្លៃត្រឹមតែ $36,888 គឺជាជម្រើសដ៏ឆ្លាតវៃផ្នែកហិរញ្ញវត្ថុ សម្រាប់អ្នកទិញរថយន្តថ្មី

នៅក្នុងសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះ ការទិញរថយន្តថ្មី គឺជាការវិនិយោគដ៏សំខាន់សម្រាប់គ្រួសារនិមួយៗ។ ជាមួយនឹងជម្រើសជាច្រើននៅលើទីផ្សារ ធ្វើឱ្យការស្វែងរករថយន្តថ្មីដែលផ្តល់ទាំងមុខងារពិសេសទំនើប និងការសន្សំសំចៃលើផ្នែកហិរញ្ញវត្ថុរយៈពេលវែង គឺមានសារៈសំខាន់ខ្លាំង។ ចំណែករថយន្ត MG RX5 Sport ដែលជារថយន្តប្រភេទ SUV ដ៏ទាន់សម័យ និងបំពាក់ដោយមុខងារលក្ខណៈពិសេសទំនើបៗ បានផ្តល់នូវតម្លៃយ៉ាងសមរម្យ ហើយបានធ្វើឱ្យវាក្លាយជាជម្រើសដ៏ឆ្លាតវៃសម្រាប់អ្នកទិញរថយន្តថ្មីដែលគិតគូរខ្លាំងលើផ្នែកហិរញ្ញវត្ថុ។ ខាងក្រោមនេះគឺជាកត្តាសំខាន់មួយចំនួនដែលអ្នកគួរគិតពិចារណា៖

Read More

ក្រុមហ៊ុន MG Cambodia បានបើកសម្ពោធជាផ្លូវការអគារតាំងបង្ហាញរថយន្តសាខាទី4 គឺ MG ខេត្តបាត់ដំបង

ថ្ងៃអាទិត្យ ទី13 ខែតុលា ឆ្នាំ2024 ក្រុមហ៊ុន MG Cambodia បានប្រារព្ធពិធីសម្ពោធជាផ្លូវការនូវសាខាទី4 របស់ខ្លួនគឺ MG សាខាខេត្តបាត់ដំបង ដែលមានទីតាំងស្ថិតនៅចំកណ្តាលក្រុងបាត់ដំបង នៅលើផ្លូវជាតិលេខ៥ ស្តុបផ្សារថ្មី ភូមិរំចេក សង្កាត់រតនៈ ក្រុងបាត់ដំបង។ ការពង្រីកសាខាបន្ថែមនេះគឺបានបង្ហាញពីទំនុកចិត្តរបស់ MG ក្នុងការអភិវឌ្ឍន៏លើផ្នែកធនធាននឹងសេដ្ឋកិច្ចរបស់ខេត្ត ដែលជាសក្តានុពលនៃការរីកចម្រើនរបស់ខ្លួនផងដែរ។ គួរបញ្ជាក់ផងដែរថាបច្ចុប្បន្ន MG មានចំនួន 4 សាខាដូចជាសាខារាជធានីភ្នំពេញ MG ទឹកថ្លា, MG ផ្លូវ60ម៉ែត្រ, MG ខេត្តសៀមរាប ហើយនេះគឺជាសាខាទី4 MG បាត់ដំបង។ ក្រុមការងារ និងអគារតាំងបង្ហាញរថយន្តថ្មី MG សាខាខេត្តបាត់ដំបង បានត្រៀមខ្លួនរួចជាស្រេចដើម្បីក្លាយជាចំណុចសំខាន់និងទាក់ទាញបំផុតសម្រាប់ប្រជាជនដែលលក់រស់នៅក្នុង និងជុំវិញខេត្តបាត់ដំបង ដែលចូលចិត្តរថយន្តថ្មីទំនើប និងរថយន្តលក្ខណៈគ្រួសារ ដោយផ្តល់ជូននូវរថយន្តថ្មីមានតម្លៃសមរម្យនិងលក់ដាច់បំផុត, មានលក្ខណៈពិសេសទំនើបៗ, មានភាពធំទូលាយ, មានគុណភាពខ្ពស់ និងផ្តោតទៅលើសេវាកម្មជូនអតិថិជនជាពិសេសផងដែរ។ ក្នុងការសម្រេចចិត្តបង្កើតវត្តមាននៅក្នុងខេត្តបាត់ដំបងនេះ ក្រុមហ៊ុន.

Read More

បច្ចេកវិទ្យាបូម FOX ដ៏អស្ចារ្យនៅលើរថយន្ត Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើនមិនបានដឹង!

កំពូលរថយន្ត Ford Ranger Raptor គឺមានសមត្ថភាពខ្លាំងក្នុងការបើកបរលើផ្លូវឧបសគ្គដែលអាច​ពុះពារគ្រប់ឧបសគ្គទាំងអស់ដែលបានឆ្លងកាត់ ដោយសារតែម៉ាស៊ីនសាំង 3.0L Twin-Turbo V6 ដែល​ផ្តល់​នូវកម្លាំងដ៏ខ្លាំងរហូតដល់ 397PS និងកម្លាំងរមួល 583Nm មិនតែប៉ុណ្ណោះ បូមដែលបំពាក់ក្នុងរថយន្ត Ford Ranger Raptor ក៏រួមចំណែក ក្នុងការផ្តល់នូវទំនុកចិត្តលើការបើកបរនៅលើផ្លូវឧបសគ្គគ្រប់ប្រភេទ។

Read More

សូមចូលទៅកាន់ YouTube ដើម្បីតាមដានវីដេអូព័ត៌មានថ្មីៗ