លោក Xi Jinping អញ្ជើញចូលរួមកិច្ចប្រជុំសន្ទនាថ្នាក់ដឹកនាំ «BRICS បូក» ព្រមទាំងថ្លែងសន្ទរកថាគន្លឹះ
(ប៉េកាំង)៖ ថ្ងៃទី ២៤ ខែតុលាតាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួម កិច្ចប្រជុំសន្ទនាថ្នាក់ដឹកនាំ “ BRICS បូក ” ដែលបើកធ្វើនៅទីក្រុង Kazan ប្រទេសរុស្ស៊ី ។ លោកបានអញ្ជើញថ្លែងសន្ទរកថាគន្លឹះ ក្រោមចំណងជើងថា «ប្រមូលផ្តុំកម្លាំងចលករដ៏ខ្លាំងក្លានៃ “សកលខាងត្បូង” រួមគ្នាជំរុញការកសាងសហគមន៍រួមជោគវាសនា របស់មនុស្សជាតិ»។