ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយព្យុះខ្យល់កន្រ្តាក់ និងទឹកជំនន់យ៉ាងដំណំា​ ចំនួន ៥៥គ្រួសារ ក្នុងស្រុកត្រាំកក់ ខេត្ដតាកែវ ទទួលអំណោយសម្រាលការលំបាក ពីធនាគារ ABA តាមរយៈកាកបាទក្រហមកម្ពុជា

(តាកែវ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និងក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានដឹកនាំ និងអនុវត្ដយ៉ាងខ្ជាប់ខ្ជួន ក្នុងបុព្វហេតុមនុស្សធម៌ សង្គ្រោះប្រជាពលរដ្ឋ ងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅទូទាំងប្រទេស ដោយមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់ជារៀងរាល់ឆ្នាំ។

Read More

លោក នេត្រ ភក្ត្រា គាំទ្រគម្រោងមួយរបស់ចិន ក្នុងការថតភាពយន្តឯកសារស្តីពីសក្តានុពលសំខាន់ៗដែលកម្ពុជាមាននាពេលបច្ចុប្បន្ន ដើម្បីផ្សព្វផ្សាយបង្ហាញទៅកាន់ភពលោកបានស្គាល់កាន់តែច្បាស់បន្ថែម ពីការពិតនៅកម្ពុជា

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានគាំទ្រគម្រោងរបស់វិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិ នៃប្រទេសចិន ក្នុងការថតភាពយន្តឯកសារស្តីពីសក្តានុពលសំខាន់ៗដែលប្រទេសកម្ពុជាមាននាពេលបច្ចុប្បន្ន ដើម្បីផ្សព្វផ្សាយបង្ហាញទៅកាន់ភពលោកបានស្គាល់កាន់តែច្បាស់បន្ថែម ទៀតពីអ្វីដែលជាការពិតនៅកម្ពុជា។

Read More

ភ្ញៀវទេសចរណ៍ជនជាតិរុស្ស៊ី និងកាហ្សាក់ស្ថានជាង២០០នាក់ ធ្វើដំណើរកម្សាន្តមកខេត្តព្រះសីហនុ, លោក ឡុង ឌីម៉ង់ និងក្រុមការងារ ទទួលស្វាគមន៍ដល់ព្រលានយន្តហោះ

(ព្រះសីហនុ)៖ កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងក្រុមការងារ បានអញ្ជើញទទួលភ្ញៀវទេសចរណ៍ជនជាតិរុស្ស៊ី និងកាហ្សាក់ស្ថាន ដោយផ្ទាល់នៅអាកាសយានដ្ឋាន អន្តរជាតិកងកេងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកស្រីនាយិកាអាកាសយានដ្ឋាន និងតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជាផងដែរ។

Read More

កុំជឿ កុំជក់ កុំជួញ គ្រឿងញៀន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៥ ខែតុលា៖ បង្ក្រាប៩ករណី ឃាត់ខ្លួន២៣នាក់

(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៩ករណី ឃាត់ខ្លួនជនសង្ស័យ២៣នាក់។

Read More

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ចូលជួបសម្តែងការគួរសមជាមួយ លោក Masahiro Imamura សមាជិកសភាជប៉ុន និងជាប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ក្នុងឱកាសដែល លោក Masahiro Imamura នឹងត្រូវចប់អាណត្តិការងារ

(ជប៉ុន)៖ នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានដំណឹងអំពីអាណត្តិការងាររបស់លោក Masahiro Imamura លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន អមដោយមន្ត្រី និងបុគ្គលិកស្ថានទូត បានចូលជួបសម្តែងជាមួយ លោក Masahiro Imamura សមាជិកសភាជប៉ុន និងជាប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ដែលលោកនឹងត្រូវចប់អាណត្តិការងារ នៅក្រោយការបោះឆ្នោតសភាជាន់ទាបរបស់ប្រទេសជប៉ុន ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ខាងមុខ។

Read More

មន្ដ្រីជាន់ខ្ពស់ក្រសួងទូរគមនាគមន៍ ស្នើដល់ប្រតិបត្តិករទូរគមនាគមន៍ ចូលរួមបន្តផ្សព្វផ្សាយសារអប់រំ តាមរយៈទូរសព្ទដៃ ទាំងជំងឺអេដស៍ និងគ្រឿងញៀន

(ព្រះវិហារ)៖ លោក ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្ដីពី «ការចូលរួមអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ និងទប់ស្កាត់ការប្រើប្រាស់ ការចរាចរណ៍គ្រឿងញៀន តាមបញ្ញើប្រៃសណីយ៍» នៅខេត្តព្រះវិហារ។

Read More

សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ចុះអនុស្សរណៈជាមួយវិស័យឯកជន ជួយផ្ដល់អាហាររូបករណ៍ និងការងារជូននិស្សិតកម្ពុជា

(ភ្នំពេញ)៖ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ចុះអនុស្សរណៈជាមួយក្រុមហ៊ុន ភីធីធី ដើម្បីផ្ដល់អាហាររូបករណ៍ ១០០% សិក្សាថ្នាក់បរិញ្ញាបត្រ រយៈពេល៤ឆ្នាំពេញ ផ្ដល់ការងារ និងប្រាក់ខែជូននិស្សិតនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។

Read More

បណ្ឌិត អ៊ាង សុផល្លែត៖ ភាពស្អាតជួយឱ្យយុវជនក្លាយជាអនាគតប្រទេសជាតិប្រកបដោយសក្តានុពល

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា យុវជនដើរតួនាទីសំខាន់ក្នុងការចូលរួមកែប្រែឥរិយាបថរបស់ប្រជាពលរដ្ឋឱ្យស្រឡាញ់ភាពស្អាត កាន់តែខ្លាំងឡើង ក៏ដូចជាបង្កើនការយកចិត្តទុកដាក់ ក្នុងការរស់នៅប្រចាំថ្ងៃក្នុងភាពស្អាត សំដៅថែរក្សាអនាម័យបរិស្ថានឱ្យបានស្អាត និងសុខភាពរបស់ខ្លួនបានល្អ ក៏ដូចជាការចូលរួមចំណែកថែរក្សាសុខភាពបរិស្ថាន-សង្គមឱ្យបានស្អាត នៅកម្ពុជា និងនៅលើឆាកអន្តរជាតិ។

Read More

ស្ថិរភាពនយោបាយ និងសន្ដិសុខពេញលេញរបស់កម្ពុជា ជាកត្តាផ្ដល់ទំនុកចិត្ត និងទាក់ទាញវិនិយោគិនមកបណ្ដាក់ទុនបន្ថែមទៀតនៅកម្ពុជា

(ភ្នំពេញ)៖ ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា (AmCham Cambodia) បានលើកសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបង្កភាពងាយស្រួលដល់អ្នកវិនិយោគ ដ្បិតកម្ពុជាមានស្ថិរភាពនយោបាយ និងសន្តិសុខពេញលេញ ដែលជាកាតាលីករជំរុញឱ្យអ្នកវិនិយោគមានទំនុកចិត្តខ្ពស់ ក្នុងការមកបណ្ដាក់ទុននៅកម្ពុជា។

Read More

សារមន្ទីរខេត្តកំពង់ឆ្នាំង មានសមុច្ច័យប្រភេទកាក់ ចំនួន១៥៥៧ ក្នុងនោះមានកាក់បារាំង ឥណ្ឌូចិន និងកាក់ខ្មែរ

(កំពង់ឆ្នាំង)៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា នៅក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង មានសមុច្ច័យប្រភេទកាក់ចំនួន១៥៥៧ ដែលបានរកឃើញកាលឆ្នាំ២០១២ នៅទីតាំងវត្តបឹងខ្នារ ស្ថិតក្នុងភូមិវត្ត ឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

Read More

សូមចូលទៅកាន់ YouTube ដើម្បីតាមដានវីដេអូព័ត៌មានថ្មីៗ