ខ្លាឃ្មុំផេនដាមានជីវិតនៅលើផែនដី៨លានឆ្នាំមកហើយ
(ភ្នំពេញ)៖ ផេនដា (Panda) សំដៅដល់ខ្លាឃ្មុំម្យ៉ាងដែលជានិម្មិតរូបតំណាងដ៏សំខាន់នៃប្រទសចិន។ តាមរយៈការសិក្សាពីផូស៉ីលបានបង្ហាញថា ខ្លាឃ្មុំផេនដាមានជីវិតនៅលើផែនដីនេះអស់រយៈពេល៨លានឆ្នាំមកហើយ ដែលបានចូលរួមបង្កើតតម្លៃវិទ្យាសាស្ត្រអេកូឡូស៉ី វប្បធម៌ និងសោភ័ណភាព ពិសេសនៅក្នុងដំណើរការប្រវត្តិសាស្ត្រនៃការការពារជីវចម្រុះ ជាគំរូមួយសម្រាប់ការពារប្រភេទសត្វដែលជិតផុតពូជនៅក្នុងពិភពលោក។ សម្រាប់ប្រទេសចិន ខ្លាឃ្មុំផេនដា គឺជាអត្តសញ្ញាណមួយរបស់មហាយក្សនៅអាស៉ីមួយនេះ។