បារខែមបាត់ដំបង ២០២៤ ( BarCamp Battambang) “សន្និសីទបច្ចេកវិទ្យាឌីជីថល និងធុរកិច្ចថ្មី” នឹងរៀបចំប្រព្រឹត្តទៅនាថ្ងៃទី ២៥ ដល់ ២៦ ខែ តុលា ឆ្នាំ ២០២៥ ចាប់ពី ម៉ោង៨:០០ ព្រឹក ដល់ម៉ោង៥:០០ ល្ងាច នៅសាកលវិទ្យាល័យ ជាតិបាត់ដំបង ខេត្តបាត់ដំបង។
កម្មវិធីនេះ សហការរៀបចំដោយ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យ បាត់ដំបង និងបារខែម កម្ពុជា ដោយមានការគាំទ្រពី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មការរដ្ឋាភិបាលឌីជីថល និងសាលាខេត្តបាត់ដំបង ព្រមទាំងចូលរួមឧបត្ថម្ភដោយមូលនិធិ ស.អ. និងក្រុមហ៊ុន Smart Axiata។
បារខែមបាត់ដំបង ២០២៤ ជាព្រឹត្តិការណ៍បច្ចេកវិទ្យាឌីជីថល និងធុរកិច្ចថ្មី ប្រចាំឆ្នាំដ៏ធំបំផុត នៅភាគពាយព្យនៃប្រទេសកម្ពុជា ដែលមានគោលបំណងប្រមូលផ្តុំសិស្សនិស្សិតសាកលវិទ្យាល័យ មន្ត្រីរាជការ ធុរកិច្ចថ្មី និងអ្នកចូលចិត្តបច្ចេកវិទ្យា ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ បច្ចេកវិទ្យា ការច្នៃប្រឌិត និងគំនិតអាជីវកម្ម។ ឆ្នាំនេះកម្មវិធីបារខែមបាត់ដំបងនឹងផ្តោត ក្នុងការឲ្យអ្នកចូលរួម ទទួលបានអត្ថប្រយោជន៍កាន់តែច្រើនពីបច្ចេកវិទ្យាឌីជីថលដែលពួកគេប្រើប្រាស់ និងគំនិតអាជីវកម្ម បែបផែនធុរកិច្ចថ្មីឌីជីថល ដែលពួកគេអាចរៀនបន្ថែមពីវាគ្មិន ដែលមាន ជំនាញវិជ្ជាជីវៈ និងបទពិសោធន៍ផ្សេងៗគ្នា។ សន្និសីទនេះនឹងលើកយកនូវប្រធានបទចម្រុះដូចជា៖
- ការរចនា និងច្នៃប្រឌិត
- ការអភិវឌ្ឍន៍ និងការសរសេរកម្មវិធី
- AI / BlockChain / Robotic / Cloud Computing / IoT
- ការអភិវឌ្ឍន៍អាជីព
- ឧបករណ៍ឌីជីថលសម្រាប់របៀបរស់នៅកាន់តែប្រសើរ និងកំណើនអាជីវកម្ម
- មូលដ្ឋានគ្រឹះនៃការធ្វើបទបង្ហាញ និងការរៀបចំអាជីវកម្ម
- ទីផ្សារឌីជីថល
- អ៊ីនធឺណិត | សុវត្ថិភាពតាមអ៊ីនធឺណិត
- ការជំរុញការចាប់យកបច្ចេកវិទ្យាឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យម
- គំរូអាជីវកម្ម / ការអភិវឌ្ឍន៍អតិថិជន / យុទ្ធសាស្រ្តលក់ / ភាពជាដៃគូ / ការគ្រប់គ្រងហិរញ្ញវត្ថុ / ការអភិវឌ្ឍន៍ក្រុម ។ល។
សន្និសីទបច្ចេកវិទ្យាឌីជីថល និងធុរកិច្ចថ្មីឌីជីថលនៅឆ្នាំនេះនឹងជំរុញអ្នកចូលរួមឱ្យយល់អំពី លក្ខខណ្ឌថ្មីៗ នៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថល និងប្រើប្រាស់ដើម្បីរៀនសូត្រ កែលម្អប្រតិបត្តិការ អាជីវកម្មរបស់ពួកគេ ក៏ដូចជាបង្កើតអាជីវកម្មដោយប្រើប្រាស់គំនិតច្នៃប្រឌិតរបស់ពួកគេ។ ជាពិសេសសិស្សានុសិស្សអាច បង្កើនការរៀបចំរបស់ពួកគេ ហើយនឹងយល់កាន់តែច្បាស់អំពី អាជីពផ្សេងៗគ្នានៅក្នុងវិស័យបច្ចេកវិទ្យា ឌីជីថល ដែលពួកគេអាចជ្រើសរើស និងក្រុមហ៊ុន ដែលពួកគេអាចសម្រេចចិត្តធ្វើការនាពេលអនាគត។
ព្រឹត្តិការណ៍នេះនឹងមានការចូលរួមពីវាគ្មិនចំនួន ៣៥រូប ក្រុមហ៊ុនបច្ចេកវិទ្យានិងធុរកិច្ចថ្មី ឌីជីថលចំនួន ២៥ ចូលរូមតាំងពិរព័រណ៌ សិស្សនិស្សិត មន្ត្រីរាជការ សហគ្រាសធុនតូចនិង មធ្យម ប្រមាណ ២៥០០នាក់។
ចូលរួមកម្មវិធីដោយសេរី និងឥតគិតថ្លៃ! សូមចុះឈ្មោះតាមតំណរ https://bit.ly/BarCampBTB24
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
- កញ្ញា ធី សូហ្វី ប្រធានផ្នែកទំនាក់ទំនងសាធារណៈ
- ទូរសព្ទ៖ 012-537-356