
បន្ទាប់ពីជាប់ Trending លេខ១ ច្រើនសប្ដាហ៍ជាប់ៗគ្នា បទ”រំលស់ប្រពន្ធ” របស់ តន់ ចន្ទសីម៉ា គិតមកដល់ម៉ោងនេះ មិនទាន់មានបទចម្រៀងមួយណា មកដណ្ដើមតំណែងនេះបាននៅឡើយទេ។ មិនល្បីត្រឹមតែនៅក្នុងស្រុក បទនេះក៏ល្បីដល់ក្រៅប្រទេសដែរ ដោយមានអ្នកលេងបណ្តាញសង្គមជាច្រើន បានយកវាទៅច្រៀង និងរាំត្រាប់តាមយ៉ាងសប្បាយ ហើយទទួលបានការគាំទ្រជាខ្លាំង។
ជាក់ស្ដែង ស្រីស្អាត ជនជាតិជប៉ុនម្នាក់ឈ្មោះ Komayoo.n បានយកទៅ រាំក្បាច់ឡើងអែម មានអ្នកទស្សនារាប់លាន។ Komayoo.n បានយកបទ “រំលស់ប្រពន្ធ” របស់ តន់ ចន្ទសីម៉ា ទៅរាំលេងលើTikTok របស់នាង អមដោយក្បាច់រាំបែបខ្មែរ មើលទៅពិតជាមានភាពទាក់ទាញ។

នៅក្នុងវីដេអូ ១ឃ្លឹប ដែលនាងរាំនោះ មានអ្នកចូលទស្សនាច្រើនលានដង ចំណែកបេះដូងវិញក៏ទទួលបានច្រើនរយពាន់ដែរ។ អ្នកលេងបណ្ដាញសង្គម សង្កេតឃើញថា មិនមែនតែជនជាតិជប៉ុនម្នាក់នេះទេ គឺមានជនជាតិជាច្រើនផ្សេងទៀត ក៏បានយកបទ ចម្រៀង”រំលស់ប្រពន្ធ” ទៅច្រៀងត្រាប់តាម និងរាំលេងយ៉ាងសប្បាយ ជាបន្តបន្ទាប់ ធ្វើឲ្យបទនេះល្បីកាន់តែខ្លាំង។